ព្រះត្រៃបិដក ភាគ ១០៩
[៥៩៤] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
[៥៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
សនិទស្សនត្តិកអាសវវិប្បយុត្តសាសវទុកៈ
នសនិទស្សនត្តិកអាសវវិប្បយុត្តនសាសវទុកៈ
[៥៩៦] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកអាសវៈ និងមិនមែនប្រព្រឹត្តទៅជាមួយអាសវៈ ពឹងផ្អែកនឹងធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រាសចាកអាសវៈ និងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ប្រាសចាកអាសវៈ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពឹងផ្អែកនឹងធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រាសចាកអាសវៈ និងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង
ID: 637833133083764745
ទៅកាន់ទំព័រ៖