ព្រះត្រៃបិដក ភាគ ១០៩
ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកអាសវៈ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ប្រាសចាកអាសវៈ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ពឹងផ្អែកនឹងធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រាសចាកអាសវៈ និងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៥៩៨] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រាសចាកអាសវៈ និងមិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រាសចាកអាសវៈ និងមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកអាសវៈ និងមិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រាសចាកអាសវៈ និងមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកអាសវៈ និងមិនមែនជាមិនមានអាសវៈក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ប្រាសចាកអាសវៈ និងមិនមែនជាមិនមានអាសវៈក្តី អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រាសចាកអាសវៈ និងមិនមានអាសវៈ
ID: 637833133341643446
ទៅកាន់ទំព័រ៖