ព្រះត្រៃបិដក ភាគ ១០៩
ព្រោះហេតុប្បច្ច័យ ធម៌ដែលមិនមែនមានកម្មប្រកបដោយកិលេស មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ ដែលមានកម្មប្រកបដោយកិលេស មិនកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ដែលមិនមែនមានកម្មប្រកបដោយកិលេស កាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក្តី ដែលមិនមែនមានកម្មប្រកបដោយកិលេស មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក្តី អាស្រ័យនូវធម៌ ដែលមានកម្មប្រកបដោយកិលេស មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ដែលមិនមានកម្មប្រកបដោយកិលេស មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក្តី ដែលមិនមែនមានកម្មប្រកបដោយកិលេស មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក្តី អាស្រ័យនូវធម៌ ដែលមានកម្មប្រកបដោយកិលេស មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។
[៤៣] ធម៌ដែលមិនមែនមានកម្មប្រកបដោយកិលេស កាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ ដែលមានកម្មប្រកបដោយកិលេស មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានផង ដែលមានកម្មប្រកបដោយកិលេស មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832940705753187
ទៅកាន់ទំព័រ៖