ព្រះត្រៃបិដក ភាគ ១០៩
មិនមែនជានីវរណៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជានីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាបរាមាសៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាបរាមាសៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
សនិទស្សនត្តិកសារម្មណទុកៈ
នសនិទស្សនត្តិកនសារម្មណទុកៈ
[៦០១] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ក្តី អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833133933808260
ទៅកាន់ទំព័រ៖