ព្រះត្រៃបិដក ភាគ ១០៩
[៦០២] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៦០៣] ធម៌មិនមែនជាប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានអារម្មណ៍ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦០៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
សនិទស្សនត្តិកចិត្តទុកៈ
នសនិទស្សនត្តិកនោចិត្តទុកៈ
[៦០៥] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាចិត្ត អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាចិត្ត អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាចិត្តក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាចិត្តក្តី អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833134248919846
ទៅកាន់ទំព័រ៖