ព្រះត្រៃបិដក ភាគ ១០៩
សនិទស្សនត្តិកចិត្តសមុដ្ឋានទុកៈ
នសនិទស្សនត្តិកនោចិត្តសមុដ្ឋានទុកៈ
[៦១៥] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនតាំងឡើងដោយចិត្ត អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦១៦] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
សនិទស្សនត្តិកចិត្តសហភុទុកៈ
នសនិទស្សនត្តិកនោចិត្តសហភុទុកៈ
[៦១៧] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនកើតជាមួយនឹងចិត្ត អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦១៨] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
ID: 637833135470842837
ទៅកាន់ទំព័រ៖