ព្រះត្រៃបិដក ភាគ ១០៩

សនិ​ទស្សន​ត្តិ​កចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ទុ​កៈ
នសនិ​ទស្សន​ត្តិ​កនោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ទុ​កៈ


 [៦២៣] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ដែល​មិនមែន​ច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ដែល​ច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦២៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

សនិ​ទស្សន​ត្តិ​កចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ទុ​កៈ
នសនិ​ទស្សន​ត្តិ​កនោ​ចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ទុ​កៈ


 [៦២៥] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ដែល​មិនមែន​ច្រឡំ តាំង​ឡើង ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ដែល​ច្រឡំ តាំង​ឡើង ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦២៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

សនិ​ទស្សន​ត្តិ​កអជ្ឈត្តិក​ទុ​កៈ
នសនិ​ទស្សន​ត្តិ​កន​អជ្ឈត្តិក​ទុ​កៈ


 [៦២៧] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ប្រព្រឹត្តទៅ​ខាងក្នុង អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ប្រព្រឹត្តទៅ​ខាងក្នុង ទើប​កើតឡើង
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 637833136259466203
ទៅកាន់ទំព័រ៖