ព្រះត្រៃបិដក ភាគ ១០៩
ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅខាងក្នុង អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅខាងក្នុងក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅខាងក្នុងក្តី អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦២៨] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៦២៩] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនប្រព្រឹត្តទៅខាងក្រៅ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៣០] ក្នុងហេតុប្បច្ច័យ មានវារៈ១១។
សនិទស្សនត្តិកឧបាទាទុកៈ
នសនិទស្សនត្តិកនឧបាទាទុកៈ
[៦៣១] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាឧបាទា អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833136665832287
ទៅកាន់ទំព័រ៖