ព្រះត្រៃបិដក ភាគ ១០៩
[៦៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៦៣៣] ធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាមិនមែនជាឧបាទា អាស្រ័យនូវធម៌មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។ ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាមិនមែនជាឧបាទា អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៦។ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមែនជាឧបាទា អាស្រ័យនូវធម៌មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាឧបាទាផង មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាឧបាទាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៦។
[៦៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ១៨។
សនិទស្សនត្តិកឧបាទិន្នទុកៈ
នសនិទស្សនត្តិកនឧបាទិន្នទុកៈ
[៦៣៥] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ដែលមិនមែនកម្មប្រកបដោយកិលេស (មានតណ្ហាជាដើម) កាន់យកហើយ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ដែលកម្មប្រកបដោយកិលេស កាន់យកហើយ ទើបកើតឡើង
ID: 637833136992941508
ទៅកាន់ទំព័រ៖