ព្រះត្រៃបិដក ភាគ ១០៩

ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស កាន់​យក​ហើយ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក​ហើយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។បេ។ ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស កាន់​យក​ហើយ​ក្តី មិនមែន​ជា​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស កាន់​យក​ហើយ​ក្តី អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក​ហើយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៣៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

សនិ​ទស្សន​ត្តិ​កឧបាទាន​គោ​ច្ឆ​កទុ​កៈ
នសនិ​ទស្សន​ត្តិ​កនោ​ឧបាទាន​គោ​ច្ឆ​កទុ​កៈ


 [៦៣៧] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ជា​ឧបាទាន អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ជា​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៣៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 637833137288455101
ទៅកាន់ទំព័រ៖