ព្រះត្រៃបិដក ភាគ ១០៩
ពឹងផ្អែកនឹងធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមែនត្រូវលះដោយទស្សនៈក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាមិនមែនត្រូវលះដោយទស្សនៈក្តី ពឹងផ្អែកនឹងធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
សនិទស្សនត្តិកភាវនាយបហាតព្វទុកៈ
នសនិទស្សនត្តិកនភាវនាយបហាតព្វទុកៈ
[៦៤៥] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនត្រូវលះដោយភាវនា អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៦៤៧] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមែនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833137953288922
ទៅកាន់ទំព័រ៖