ព្រះត្រៃបិដក ភាគ ១០៩
[៦៦២] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៦៦៣] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានវិចារៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានវិចារៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានវិចារៈក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានវិចារៈក្តី អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
សនិទស្សនត្តិកសប្បីតិកទុកៈ
នសនិទស្សនត្តិកនសប្បីតិកទុកៈ
[៦៦៥] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនប្រព្រឹត្តទៅជាមួយនឹងបីតិ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅជាមួយនឹងបីតិ ទើបកើតឡើង
ID: 637833139263695615
ទៅកាន់ទំព័រ៖