ព្រះត្រៃបិដក ភាគ ១០៩
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ដែលមិនមែនមានកម្មប្រកបដោយកិលេស កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក្តី ធម៌ដែលមិនមែនមានកម្មប្រកបដោយកិលេស មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក្តី អាស្រ័យនូវធម៌ ដែលមានកម្មប្រកបដោយកិលេស កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានផង ដែលមានកម្មប្រកបដោយកិលេស មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ១៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ១១ ក្នុងសហជាតប្បច្ច័យ មានវារៈ១៩។បេ។
សហជាត … បច្ចយ … និស្សយ … សំសដ្ឋ … និងសម្បយុត្តវារៈ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៤៦] ធម៌ដែលមានកម្មប្រកបដោយកិលេស កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃធម៌ ដែលមិនមែនមានកម្មប្រកបដោយកិលេស កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយហេតុប្បច្ច័យ ធម៌ដែលមានកម្មប្រកបដោយកិលេស កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃធម៌ ដែលមិនមែនមានកម្មប្រកបដោយកិលេស មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ដោយហេតុប្បច្ច័យ។បេ។
ID: 637832941129480409
ទៅកាន់ទំព័រ៖