ព្រះត្រៃបិដក ភាគ ១០៩

 [៦៧២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

សនិ​ទស្សន​ត្តិ​កសុខ​សហគត​ទុ​កៈ
នសនិ​ទស្សន​ត្តិ​កន​សុខ​សហគត​ទុ​កៈ


 [៦៧៣] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ប្រកបដោយ​សុខ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ប្រកបដោយ​សុខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៧៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៦៧៥] ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​មិនមែន​ប្រកបដោយ​សុខ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ប្រកបដោយ​សុខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៧៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

សនិ​ទស្សន​ត្តិ​កឧបេក្ខាសហគត​ទុ​កៈ
នសនិ​ទស្សន​ត្តិ​កន​ឧបេក្ខាសហគត​ទុ​កៈ


 [៦៧៧] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ប្រកបដោយ​ឧបេក្ខា អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ប្រកបដោយ​ឧបេក្ខា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 637833140253526952
ទៅកាន់ទំព័រ៖