ព្រះត្រៃបិដក ភាគ ១០៩
[៦៨២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៦៨៣] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាមិនមែនជាកាមាវចរ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាកាមាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមែនជាកាមាវចរក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាមិនមែនជាកាមាវចរក្តី អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាកាមាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
សនិទស្សនត្តិករូបាវចរទុកៈ
នសនិទស្សនត្តិកនរូបាវចរទុកៈ
[៦៨៥] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជារូបាវចរ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជារូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៦៨៧] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមែនជារូបាវចរ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជារូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833140964074109
ទៅកាន់ទំព័រ៖