ព្រះត្រៃបិដក ភាគ ១០៩

 [៦៨៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

សនិ​ទស្សន​ត្តិ​កអរូបាវចរ​ទុ​កៈ
នសនិ​ទស្សន​ត្តិ​កន​អរូបាវចរ​ទុ​កៈ


 [៦៨៩] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ជា​អរូបាវចរ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ជា​អរូបាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៩០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៦៩១] ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​មិនមែន​ជា​អរូបាវចរ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ជា​អរូបាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៩២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

សនិ​ទស្សន​ត្តិ​កប​រិយា​បន្ន​ទុ​កៈ
នសនិ​ទស្សន​ត្តិ​កនប​រិយា​បន្ន​ទុ​កៈ


 [៦៩៣] ធម៌​មិនមែន​ប្រកបដោយ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​អប​រិយា​បន្នៈ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ជា​បរិ​យា​បន្នៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637833141344275165
ទៅកាន់ទំព័រ៖