ព្រះត្រៃបិដក ភាគ ១០៩
[៦៩៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៦៩៥] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាអបរិយាបន្នៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាអបរិយាបន្នៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាអបរិយាបន្នៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ជាអបរិយាបន្នៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាអបរិយាបន្នៈក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាអបរិយាបន្នៈក្តី អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាអបរិយាបន្នៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៩៦] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
សនិទស្សនត្តិកនិយ្យានិកទុកៈ
នសនិទស្សនត្តិកននិយ្យានិកទុកៈ
[៦៩៧] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជានិយ្យានិកៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជានិយ្យានិកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833141647132899
ទៅកាន់ទំព័រ៖