ព្រះត្រៃបិដក ភាគ ១០៩
សនិទស្សនត្តិកសឧត្តរទុកៈ
នសនិទស្សនត្តិកនសឧត្តរទុកៈ
[៧០៥] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រកបដោយឧត្តរៈ ពឹងផ្អែកនឹងធម៌មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧០៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៧០៧] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាមិនមានឧត្តរៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧០៨] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
សនិទស្សនត្តិកសរណទុកៈ
នសនិទស្សនត្តិកនសរណទុកៈ
[៧០៩] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនប្រកបដោយរណៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833142397659254
ទៅកាន់ទំព័រ៖