ព្រះត្រៃបិដក ភាគ ១០៩

 [៧១០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៧១១] ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​មិន​មាន​រណៈ ពឹងផ្អែក​នឹង​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិន​មាន​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧១២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៧១៣] ធម៌​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិន​មាន​រណៈ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​មិន​មាន​រណៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ លោក​រាប់​ហើយ​យ៉ាងណា បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

ចប់ អនុលោម​ប្ប​ច្ច​នី​យត្តិ​កទុក​ប្ប​ដ្ឋាន។

ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637833142703651893
ទៅកាន់ទំព័រ៖