ព្រះត្រៃបិដក ភាគ ១០៩

អនុលោម​ប្ប​ច្ច​នី​យត្តិ​កត្តិក​ប្ប​ដ្ឋាន
កុសល​ត្តិ​កវេទនា​ត្តិ​កៈ
នកុ​សល​ត្តិ​កន​វេទនា​ត្តិ​កៈ


 [៧១៤] ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។បេ។ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​សុខវេទនា​ក្តី មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​សុខវេទនា​ក្តី អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
 [៧១៥] ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​ជាអកុសល ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​ជាអកុសល ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។បេ។
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637833142965268892
ទៅកាន់ទំព័រ៖