ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនជាកុសល មិនមែនប្រកបដោយសុខវេទនាក្តី មិនមែនជាអកុសល មិនមែនប្រកបដោយសុខវេទនាក្តី អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។
[៧១៦] ធម៌មិនមែនជាកុសល មិនមែនប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនប្រកបដោយសុខវេទនាក្តី មិនមែនជាអកុសល មិនមែនប្រកបដោយសុខវេទនាក្តី អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៧១៧] ក្នុងហេតុប្បច្ច័យ មានវារៈ១៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
[៧១៨] ធម៌មិនមែនជាកុសល មិនមែនប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637833143222326001
ទៅកាន់ទំព័រ៖