ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនជាកុសល មិនមែនប្រកបដោយសុខវេទនាក្តី មិនមែនជាអកុសល មិនមែនប្រកបដោយសុខវេទនាក្តី អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យមានវារៈ៣។
[៧២០] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។
[៧២១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[៧២២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៧២៣] ធម៌ជាកុសល ប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌មិនមែនជាកុសល មិនមែនប្រកបដោយសុខវេទនា ដោយហេតុប្បច្ច័យ។បេ។ ក្នុងអារម្មណបុ្បច្ច័យ មានវារៈ១៨។
បញ្ហាវារៈ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៧២៤] ធម៌មិនមែនជាអកុសល មិនមែនប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយទុក្ខវេទនា
ID: 637833143733093666
ទៅកាន់ទំព័រ៖