ព្រះត្រៃបិដក ភាគ ១០៩

 [៤៨] ធម៌​ដែល​មានកម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​មានកម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ ធម៌​ដែល​មានកម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​មានកម្ម​ប្រកបដោយ​កិលេស កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ ធម៌​ដែល​មានកម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​មានកម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ ធម៌​ដែល​មានកម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​មានកម្ម​ប្រកបដោយ​កិលេស កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង ដែល​មិនមែន​មានកម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ ធម៌​ដែល​មានកម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​មានកម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង ដែល​មិនមែន​មានកម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637832941500127397
ទៅកាន់ទំព័រ៖