ព្រះត្រៃបិដក ភាគ ១០៩

 [៤៩] ធម៌​ដែល​មានកម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​មានកម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ដោយ​អារម្មណ​ប្ប​ច្ច័​យ។បេ។ មាន​វារៈ៥។
 [៥០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១១។បេ។
បញ្ហា​វារៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កៈ
នសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កៈ


 [៥១] ធម៌​ដែល​មិន​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​ជា​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637832941793748809
ទៅកាន់ទំព័រ៖