ព្រះត្រៃបិដក ភាគ ១០៩

ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក្តី ធម៌​ដែល​មិនមែន​ជា​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ក្តី អាស្រ័យ​នូវ​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក្តី ធម៌​ដែល​មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក្តី អាស្រ័យ​នូវ​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
 [៥៤] ធម៌​ដែល​មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ផង នូវ​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៥៥] ធម៌​ដែល​មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ផង នូវ​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។បេ។ មាន​វារៈ៣។
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 637832942241555957
ទៅកាន់ទំព័រ៖