ព្រះត្រៃបិដក ភាគ ១០៩
ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកមហាភូត។ ធម៌មិនមែនជាអកុសល អាស្រ័យនូវធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺវិបាកាព្យាកតៈ បដិសន្ធិ និងមហាភូត។ ធម៌មិនមែនជាកុសលក្តី មិនមែនជាអកុសលក្តី អាស្រ័យនូវធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺវិបាកាព្យាកតៈ និងកិរិយាព្យាកតៈ។ សេចក្តីបំប្រួញ។ វារៈ៣
[៤] ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌ជាកុសលផង ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធជាកុសលផង នូវពួកមហាភូតផង។ ធម៌មិនមែនជាអកុសល អាស្រ័យនូវធម៌ជាកុសលផង ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសលក្តី មិនមែនជាអកុសលក្តី អាស្រ័យនូវធម៌ជាកុសលផង ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥] ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌ជាអកុសលផង ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល អាស្រ័យនូវធម៌ជាអកុសលផង ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសលក្តី មិនមែនជាអកុសលក្តី អាស្រ័យនូវធម៌ជាអកុសលផង ជាអព្យាកតៈផង
ID: 637832936269315988
ទៅកាន់ទំព័រ៖