ព្រះត្រៃបិដក ភាគ ១០៩

 [៥៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៩។បេ។
សហជាត​វារៈ​ក្តី បច្ចយ … និស្សយ … សំសដ្ឋ … សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បញ្ហា​វារៈ​ដែរ។
 [៥៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារ១៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១៦។បេ។ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ១៣។បេ។ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២៦។

វិតក្ក​ត្តិ​កៈ នវិ​តក្ក​ត្តិ​កៈ


 [៥៨] ធម៌​មិនមែន​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637832942554972484
ទៅកាន់ទំព័រ៖