ព្រះត្រៃបិដក ភាគ ១០៩
ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈក្តី មិនមែនជាមិនមានវិតក្កៈ ទាំងមិនមានវិចារៈក្តី អាស្រ័យនូវធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី មិនមែនជាមិនមានវិតក្កៈ ទាំងមិនមានវិចារៈក្តី អាស្រ័យនូវធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈក្តី មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យនូវធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈក្តី មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី មិនមែនជាមិនមានវិតក្កៈ ទាំងមិនមានវិចារៈក្តី អាស្រ័យនូវធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។
[៦០] ធម៌មិនមែនជាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ អាស្រ័យនូវធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។ មានវារៈ៧។
[៦១] ធម៌មិនមែនប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ អាស្រ័យនូវធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈផង មិនមានវិតក្កៈ ទាំងមិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។
ID: 637832942984506731
ទៅកាន់ទំព័រ៖