ព្រះត្រៃបិដក ភាគ ១០៩
[៦២] ធម៌មិនមែនប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ អាស្រ័យនូវធម៌ប្រកបដោយវិតក្កៈ មានត្រឹមតែវិចារៈផង មិនមានវិតក្កៈ ទាំងមិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។
[៦៣] ធម៌មិនមែនប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ អាស្រ័យនូវធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈផង មិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។
[៦៤] ធម៌មិនមែនប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ អាស្រ័យនូវធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈផង មិនមានវិតក្កៈ មានត្រឹមតែវិចារៈផង មិនមានវិតក្កៈ ទាំងមិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។
[៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ៤៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៤៩។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បីតិត្តិកៈ នបីតិត្តិកៈ
[៦៦] ធម៌មិនមែនប្រកបដោយបីតិ អាស្រ័យនូវធម៌ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយសុខ អាស្រ័យនូវធម៌ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយឧបេក្ខា អាស្រ័យនូវធម៌ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832943284020874
ទៅកាន់ទំព័រ៖