ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនប្រកបដោយបីតិក្តី មិនមែនប្រកបដោយឧបេក្ខាក្តី អាស្រ័យនូវធម៌ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយសុខក្តី មិនមែនប្រកបដោយឧបេក្ខាក្តី អាស្រ័យនូវធម៌ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយបីតិក្តី មិនមែនប្រកបដោយសុខក្តី អាស្រ័យនូវធម៌ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយបីតិក្តី មិនមែនប្រកបដោយសុខក្តី មិនមែនប្រកបដោយឧបេក្ខាក្តី អាស្រ័យនូវធម៌ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។
[៦៧] ធម៌មិនមែនប្រកបដោយសុខ អាស្រ័យនូវធម៌ប្រកបដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។
[៦៨] ធម៌មិនមែនប្រកបដោយឧបេក្ខា អាស្រ័យនូវធម៌ប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។
[៦៩] ធម៌មិនមែនប្រកបដោយបីតិ អាស្រ័យនូវធម៌ប្រកបដោយបីតិផងប្រកបដោយសុខផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។
[៧០] ក្នុងហេតុប្បច្ច័យ មានវារៈ២៨ ក្នុងអារម្មណប្បច្ច័យ មានវារៈ២៤ ក្នុងអវិគតប្បច្ច័យ មានវារៈ២៨។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារ គ្រប់ៗបទផងចុះ។
ID: 637832943545874922
ទៅកាន់ទំព័រ៖