ព្រះត្រៃបិដក ភាគ ១០៩

 [៧៤] ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៥] ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ដែល​ត្រូវ​លះ​ដោយ​ភាវនា​ផង មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិ​កៈ
នទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិ​កៈ


 [៧៧] ធម៌​មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២៦ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637832944126640345
ទៅកាន់ទំព័រ៖