ព្រះត្រៃបិដក ភាគ ១០៩
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូបតែម្យ៉ាង ប្រព្រឹត្តទៅក្នុងតិកៈនេះ។
បញ្ហា១៩ បណ្ឌិតគប្បីធ្វើផងចុះ។
[៦] ធម៌មិនមែនជាអកុសល អាស្រ័យនូវធម៌ជាកុសល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌ជាកុសល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ធម៌មិនមែនជាអកុសលក្តី មិនមែនជាអព្យាកតៈក្តី អាស្រ័យនូវធម៌ជាកុសល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ មានវារៈ៣។
[៧] ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌ជាអកុសល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌ជាអកុសល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ធម៌មិនមែនជាកុសលក្តី មិនមែនជាអព្យាកតៈក្តី អាស្រ័យនូវធម៌ជាអកុសល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ មានវារៈ៣។
[៨] ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ធម៌មិនមែនជាអកុសល អាស្រ័យនូវធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ធម៌មិនមែនជាកុសលក្តី មិនមែនជាអកុសលក្តី អាស្រ័យនូវធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ មានវារៈ៣។
ID: 637832936547460521
ទៅកាន់ទំព័រ៖