ព្រះត្រៃបិដក ភាគ ១០៩
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនដល់នូវការសន្សំកពូនឡើងក្តី មិនមែនជាមិនដល់នូវការសន្សំកពូនឡើងក្តី អាស្រ័យនូវធម៌មិនដល់នូវការសន្សំកពូនឡើងផង មិនមែនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនជាមិនដល់នូវការសន្សំកពូនឡើងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ១៩ សេចក្តីពិស្តារ មានគ្រប់ៗបទ។
សេក្ខត្តិកៈ នសេក្ខត្តិកៈ
[៨៥] ធម៌មិនមែនជាអសេក្ខៈ អាស្រ័យនូវធម៌ជាសេក្ខៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអសេក្ខៈ អាស្រ័យនូវធម៌ជាសេក្ខៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនជាសេក្ខៈ ទាំងមិនមែនជាអសេក្ខៈ អាស្រ័យនូវធម៌ជាសេក្ខៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអសេក្ខៈក្តី មិនមែនជាមិនមែនជាសេក្ខៈ ទាំងមិនមែនជាអសេក្ខៈក្តី អាស្រ័យនូវធម៌ជាសេក្ខៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាសេក្ខៈក្តី មិនមែនជាអសេក្ខៈក្តី អាស្រ័យនូវធម៌ជាសេក្ខៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។
ID: 637832945106807676
ទៅកាន់ទំព័រ៖