ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនជាសេក្ខៈក្តី មិនមែនជាអសេក្ខៈក្តី អាស្រ័យនូវធម៌ជាសេក្ខៈផង មិនមែនជាសេក្ខៈ ទាំងមិនមែនជាអសេក្ខៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៨៩] ធម៌មិនមែនជាសេក្ខៈ អាស្រ័យនូវធម៌ជាអសេក្ខៈផង មិនមែនជាសេក្ខៈ ទាំងមិនមែនជាអសេក្ខៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអសេក្ខៈ អាស្រ័យនូវធម៌ជាអសេក្ខៈផង មិនមែនជាសេក្ខៈ ទាំងមិនមែនជាអសេក្ខៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាសេក្ខៈក្តី មិនមែនជាអសេក្ខៈក្តី អាស្រ័យនូវធម៌ជាអសេក្ខៈផង មិនមែនជាសេក្ខៈ ទាំងមិនមែនជាអសេក្ខៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៩០] ក្នុងហេតុប្បច្ច័យ មានវារៈ១៩ សេចក្តីពិស្តារ មានគ្រប់ៗបទ។
បរិត្តត្តិកៈ នបរិត្តត្តិកៈ
[៩១] ធម៌មិនមែនមានសភាពតូចឆ្មារ អាស្រ័យនូវធម៌មានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនដល់នូវសភាពធំ អាស្រ័យនូវធម៌មានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនមានប្រមាណមិនបាន អាស្រ័យនូវធម៌មានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832945668335340
ទៅកាន់ទំព័រ៖