ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនមានសភាពតូចឆ្មារក្តី មិនមែនមានប្រមាណមិនបានក្តី អាស្រ័យនូវធម៌មានសភាពតូចឆ្មារផង ដល់នូវសភាពធំផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនដល់នូវសភាពធំក្តី មិនមែនមានប្រមាណមិនបានក្តី អាស្រ័យនូវធម៌មានសភាពតូចឆ្មារផង ដល់នូវសភាពធំផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។
[៩៦] ក្នុងហេតុប្បច្ច័យ មានវារៈ២៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ១៤។បេ។ បណ្ឌិតគប្បីឲ្យពិស្តារ គ្រប់ៗបទផងចុះ។
បរិត្តារម្មណត្តិកៈ នបរិត្តារម្មណត្តិកៈ
[៩៧] ធម៌មិនមែនមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌មានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៨] ក្នុងហេតុប្បច្ច័យ មានវារៈ១៩។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១៩។
ហីនត្តិកៈ នហីនត្តិកៈ
[៩៩] ធម៌មិនមែនថោកទាប អាស្រ័យនូវធម៌ថោកទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ដូចគ្នានឹងសង្កិលិដ្ឋសង្កិលេសិកត្តិកៈដែរ។
[១០០] ក្នុងហេតុប្បច្ច័យ មានវារៈ១៩។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១៩។
ID: 637832946410899444
ទៅកាន់ទំព័រ៖