ព្រះត្រៃបិដក ភាគ ១០៩

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​សភាព​ខុស និង​ទៀង​ក្តី មិនមែន​មាន​សភាព​ត្រូវ និង​ទៀង​ក្តី អាស្រ័យ​នូវ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
 [១០៣] ធម៌​មិនមែន​មាន​សភាព​ខុស និង​ទៀង អាស្រ័យ​នូវ​ធម៌​មាន​សភាព​មិន​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១០៤] ធម៌​មិនមែន​មាន​សភាព​ខុស និង​ទៀង អាស្រ័យ​នូវ​ធម៌​មាន​សភាព​ខុស និង​ទៀង​ផង មាន​សភាព​មិន​ទៀង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១០៥] ធម៌​មិនមែន​មាន​សភាព​ខុស និង​ទៀង អាស្រ័យ​នូវ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង​ផង មាន​សភាព​មិន​ទៀង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១០៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៩។បេ។ បណ្ឌិត​គប្បី​ឲ្យ​ពិ​ស្តា​រគ្រប់ៗបទ​ផង​ចុះ។

មគ្គា​រម្ម​ណត្តិ​កៈ នមគ្គា​រម្ម​ណត្តិ​កៈ


 [១០៧] ធម៌​មិនមែន​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​មគ្គ​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637832947013951227
ទៅកាន់ទំព័រ៖