ព្រះត្រៃបិដក ភាគ ១០៩
ព្រោះហេតុប្បច្ច័យ ធម៌មិនមែនមានមគ្គជាអធិបតិ អាស្រ័យនូវធម៌មានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនមានមគ្គជាអារម្មណ៍ក្តី មិនមែនមានមគ្គជាអធិបតិក្តី អាស្រ័យនូវធម៌មានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនមានមគ្គជាហេតុក្តី មិនមែនមានមគ្គជាអធិបតិក្តី អាស្រ័យនូវធម៌មានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនមានមគ្គជាអារម្មណ៍ក្តី មិនមែនមានមគ្គជាហេតុក្តី អាស្រ័យនូវធម៌មានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនមានមគ្គជាអារម្មណ៍ក្តី មិនមែនមានមគ្គជាហេតុក្តី មិនមែនមានមគ្គជាអធិបតិក្តី អាស្រ័យនូវធម៌មានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៧។
[១០៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៣៥ បណ្ឌិតគប្បីឲ្យពិស្តារ គ្រប់ៗបទផងចុះ។
ឧប្បន្នត្តិកៈ នឧប្បន្នត្តិកៈ
[១០៩] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌មិនមែនជាមិនទាន់កើតឡើង ដោយហេតុប្បច្ច័យ។
[១១០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។បេ។
[១១១] ធម៌ជាបច្ចុប្បន្ន ជាបច្ច័យនៃធម៌មិនមែនជាអតីត ដោយហេតុប្បច្ច័យ។
ID: 637832947331603629
ទៅកាន់ទំព័រ៖