ព្រះត្រៃបិដក ភាគ ១០៩

 [១១២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។

អតី​តា​រម្ម​ណត្តិ​កៈ នអតី​តា​រម្ម​ណត្តិ​កៈ


 [១១៣] ធម៌​មិនមែន​មាន​អារម្មណ៍​ជា​អតីត អាស្រ័យ​នូវ​ធម៌​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​អារម្មណ៍​ជា​អនាគត អាស្រ័យ​នូវ​ធម៌​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន អាស្រ័យ​នូវ​ធម៌​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​អារម្មណ៍​ជា​អតីត​ក្តី មិនមែន​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ក្តី អាស្រ័យ​នូវ​ធម៌​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​អារម្មណ៍​ជា​អនាគត​ក្តី មិនមែន​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ក្តី អាស្រ័យ​នូវ​ធម៌​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​អារម្មណ៍​ជា​អតីត​ក្តី មិនមែន​មាន​អារម្មណ៍​ជា​អនាគត​ក្តី អាស្រ័យ​នូវ​ធម៌​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​អារម្មណ៍​ជា​អតីត​ក្តី មិនមែន​មាន​អារម្មណ៍​ជា​អនាគត​ក្តី មិនមែន​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ក្តី អាស្រ័យ​នូវ​ធម៌​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637832947597735014
ទៅកាន់ទំព័រ៖