ព្រះត្រៃបិដក ភាគ ១០៩
[៩] ក្នុងហេតុប្បច្ច័យ មានវារៈ១៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ១៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ១៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៩។
[១០] ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌ជាអកុសល ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌ជាអកុសល ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ធម៌មិនមែនជាកុសលក្តី មិនមែនជាអព្យាកតៈក្តី អាស្រ័យនូវធម៌ជាអកុសល ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល អាស្រ័យនូវធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ធម៌មិនមែនជាកុសលក្តី មិនមែនជាអកុសលក្តី អាស្រ័យនូវធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ មានវារៈ៣។
[១១] ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌ជាកុសល ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ ធម៌មិនមែនជាអកុសល អាស្រ័យនូវធម៌ជាកុសល ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ ធម៌មិនមែនជាកុសលក្តី មិនមែនជាអកុសលក្តី អាស្រ័យនូវធម៌ជាកុសល ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។
ID: 637832936792883001
ទៅកាន់ទំព័រ៖