ព្រះត្រៃបិដក ភាគ ១០៩
            
        
        
            
            
                
                 [១១៤] ក្នុងហេតុប្បច្ច័យ មានវារៈ១៩។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១៩។
អជ្ឈត្តត្តិកៈ នអជ្ឈត្តត្តិកៈ
 [១១៥] ធម៌មិនមែនជាខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាខាងក្នុង អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
 [១១៦] ក្នុងហេតុប្បច្ច័យ មានវារៈ២ សេចក្តីពិស្តារ មានគ្រប់ៗបទ។
អជ្ឈត្តារម្មណត្តិកៈ នអជ្ឈត្តារម្មណត្តិកៈ
 [១១៧] ធម៌មិនមែនមានអារម្មណ៍ខាងក្នុង អាស្រ័យនូវធម៌មានអារម្មណ៍ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។
[១១៨] ក្នុងហេតុប្បច្ច័យ មានវារៈ៦។បេ។
សនិទស្សនត្តិកៈ នសនិទស្សនត្តិកៈ
 [១១៩] ធម៌មិនមែនជាមិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
            
 
            
         
        
            
                ID: 637832947953978889 
                
            
            
                ទៅកាន់ទំព័រ៖