ព្រះត្រៃបិដក ភាគ ១០៩
            
        
        
            
            
                
                 [១២១] ធម៌មិនមែនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ផង មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៦។
 [១២២] ក្នុងហេតុប្បច្ច័យ មានវារៈ១៨ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ១៨ សេចក្តីពិស្តារ មានគ្រប់ៗបទ។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
 [១២៣] ធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌មិនមែនជាមិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ ដោយហេតុប្បច្ច័យ ធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌មិនមែនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ដោយហេតុប្បច្ច័យ ធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌មិនមែនជាមិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ដោយហេតុប្បច្ច័យ ធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌មិនមែនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ផង មិនមែនជាមិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ផង ដោយហេតុប្បច្ច័យ
            
            
         
        
            
                ID: 637832948392491198 
                
            
            
                ទៅកាន់ទំព័រ៖