ព្រះត្រៃបិដក ភាគ ១០៩

ធម៌​មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ប៉ះពាល់​ផង មិនមែន​ជា​មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់​ផង ដោយហេតុ​ប្ប​ច្ច័​យ ធម៌​មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់​ផង មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់​ផង ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [១២៤] ធម៌​ប្រកបដោយ​ការ​ឃើញ ទាំង​ប្រកបដោយ​ការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។បេ។
 [១២៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
បញ្ហា​វារៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ អនុលោម​ប្ប​ច្ច​នី​យត្តិ​កប្ប​ដ្ឋាន។

ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637832948708669084
ទៅកាន់ទំព័រ៖