ព្រះត្រៃបិដក ភាគ ១០៩
            
        
        
            
            
                
                 [១២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
 [១២៨] ធម៌ជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
 [១២៩] ធម៌ជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាមិនមែនហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៣។ ធម៌ជាហេតុក្តី មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៣។
 [១៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
បញ្ហាវារៈ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ។
សហេតុកទុកៈ នសហេតុកទុកៈ
 [១៣១] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី មិនមែនជាមិនមានហេតុក្តី អាស្រ័យនូវធម៌
            
 
            
         
        
            
                ID: 637832949301743931 
                
            
            
                ទៅកាន់ទំព័រ៖