ព្រះត្រៃបិដក ភាគ ១០៩
            
        
        
            
            
                
                ប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌មិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី មិនមែនជាមិនមានហេតុក្តី អាស្រ័យនូវធម៌មិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុផង មិនមានហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុផង មិនមានហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី មិនមែនជាមិនមានហេតុក្តី អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុផង មិនមានហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
 [១៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារចុះ។
            
            
         
        
            
                ID: 637832949620895665 
                
            
            
                ទៅកាន់ទំព័រ៖