ព្រះត្រៃបិដក ភាគ ១០៩

ហេតុ​សម្បយុត្ត​ទុ​កៈ នហេតុ​សម្បយុត្ត​ទុ​កៈ
 [១៣៣] ធម៌​មិនមែន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រាសចាក​ហេតុ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ហេតុ​ក្តី មិនមែន​ប្រាសចាក​ហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ប្រាសចាក​ហេតុ អាស្រ័យ​នូវ​ធម៌​ប្រាសចាក​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​ប្រាសចាក​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ហេតុ​ក្តី មិនមែន​ប្រាសចាក​ហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ប្រាសចាក​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ហេតុ​ផង ប្រាសចាក​ហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រាសចាក​ហេតុ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ហេតុ​ផង ប្រាសចាក​ហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ហេតុ​ក្តី មិនមែន​ប្រាសចាក​ហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ហេតុ​ផង ប្រាសចាក​ហេតុ​ផង ទើប​កើត​លើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៣៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637832949850178905
ទៅកាន់ទំព័រ៖