ព្រះត្រៃបិដក ភាគ ១០៩

អាស្រ័យ​នូវ​ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទាំង​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មានហេតុ ទាំង​មិនមែន​ជា​មិនមែន​ហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទាំង​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ​ក្តី មិនមែន​ជា​មិន​មានហេតុ ទាំង​មិនមែន​ជា​មិនមែន​ហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទាំង​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៣៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ហេតុ​ហេតុ​សម្បយុត្ត​ទុ​កៈ
នហេតុ​ហេតុ​សម្បយុត្ត​ទុ​កៈ


 [១៣៧] ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រាសចាក​ហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រាសចាក​ហេតុ ទាំង​មិនមែន​ជា​មិនមែន​ហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ទាំង​ប្រកបដោយ​ហេតុ
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637832950346153200
ទៅកាន់ទំព័រ៖