ព្រះត្រៃបិដក ភាគ ១០៩

ធម៌​មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល​ក្តី ធម៌​មិនមែន​ជាអកុសល​ក្តី អាស្រ័យ​នូវ​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។
 [១២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៩ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៥។
បច្ច​នីយៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ ទាំង​សហជាត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ ទាំង​បច្ចយ​វារៈ​ក្តី បណ្ឌិត​ក៏​គប្បី​ឲ្យ​ពិស្តារ។
 [១៣] ចំណែកខាង​បច្ចយ​វារៈ ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២៦ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៨ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២៦។
និស្ស័យ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [១៤] ធម៌​ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាកុសល ដោយហេតុ​ប្ប​ច្ច័​យ ធម៌​ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​អព្យាកតៈ ដោយហេតុ​ប្ប​ច្ច័​យ ធម៌​ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាកុសល​ផង មិនមែន​ជា​អព្យាកតៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ ធម៌​ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាកុសល​ផង មិនមែន​ជាអកុសល​ផង ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637832937039638578
ទៅកាន់ទំព័រ៖