ព្រះត្រៃបិដក ភាគ ១០៩

 [១៣៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

នហេតុ​សហេតុក​ទុ​កៈ នហេ​តុ​នសហេតុក​ទុ​កៈ


 [១៣៩] ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [១៤១] ធម៌​មិនមែន​ជា​មិន​មាន​បច្ច័យ អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។

សប្ប​ច្ច​យទុ​កៈ នសប្ប​ច្ច​យទុ​កៈ


 [១៤៣] ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិន​មាន​បច្ច័យ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​មិន​មាន​បច្ច័យ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិន​មាន​បច្ច័យ ដោយ​អារម្មណ​ប្ប​ច្ច័​យ។បេ។ សង្ខតធម៌ ដូចគ្នានឹង​សប្ប​ច្ច​យៈ​ដែរ។
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637832950959921023
ទៅកាន់ទំព័រ៖