ព្រះត្រៃបិដក ភាគ ១០៩

សនិ​ទស្សន​ទុ​កៈ នសនិ​ទស្សន​ទុ​កៈ


 [១៤៤] ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ​ក្តី មិនមែន​ជា​មិន​មានការ​ឃើញ​ក្តី អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៣

សប្បដិ​ឃទុ​កៈ នសប្បដិ​ឃទុ​កៈ


 [១៤៦] ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់​ក្តី មិនមែន​ជា​មិន​មានការ​ប៉ះពាល់​ក្តី អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637832951243755039
ទៅកាន់ទំព័រ៖