ព្រះត្រៃបិដក ភាគ ១០៩
អាស្រ័យនូវធម៌មិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការប៉ះពាល់ក្តី មិនមែនជាមិនមានការប៉ះពាល់ក្តី អាស្រ័យនូវធម៌មិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌ប្រកបដោយការប៉ះពាល់ផង មិនមានការប៉ះពាល់ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានការប៉ះពាល់ អាស្រ័យនូវធម៌ប្រកបដោយការប៉ះពាល់ផង មិនមានការប៉ះពាល់ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការប៉ះពាល់ក្តី មិនមែនជាមិនមានការប៉ះពាល់ក្តី អាស្រ័យនូវធម៌ប្រកបដោយការប៉ះពាល់ផង មិនមានការប៉ះពាល់ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ សេចក្តីពិស្តារ មានគ្រប់ៗបទ។
រូបីទុកៈ នរូបីទុកៈ
[១៤៨] ធម៌មិនមានរូប អាស្រ័យនូវធម៌មានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩។
ID: 637832951521503453
ទៅកាន់ទំព័រ៖